Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្តីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។ ចោទិយកថា ៣១:៦PPKh2 208.1

    នៅក្នុងគ្រប់ទាំងដំណោះស្រាយរបស់ព្រះជាមួយនឹងរាស្រ្តរបស់ទ្រង់ដែលមានសេចក្ដីស្រឡាញ់ លាយឡំនឹងសេចក្ដីមេត្ដាករុណា គឺជាភស្ដុតាងបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីភាពយុត្តិធម៌ដាច់ខាត និងភាពមិនលម្អៀងរបស់ទ្រង់។ អ្នកគ្រប់គ្រងដ៏អស្ចារ្យនៃនគរទាំងអស់នៅលើផែនដីនេះបានប្រកាសថា លោកម៉ូសេមិនត្រូវដឹកនាំជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុកដ៏ល្អនោះទេ ហើយការអង្វរករដ៏អស់ពីចិត្តនៃអ្នកបម្រើរបស់ព្រះជាម្ចាស់មិនអាចដកយកការផ្តន្ទាទោសរបស់ទ្រង់ចេញបានទេ។ ប៉ុន្តែ លោក ម៉ូសេ បាន ព្យាយាមដោយស្មោះត្រង់ដើម្បីរៀបចំប្រជាជននេះ ចូលទៅក្នុងទឹកដីជាមតរក ដែលព្រះបានសន្យានេះ។ តាមការត្រាស់បង្គាប់របស់ព្រះ លោកម៉ូសេ និងលោកយ៉ូស្វេបានចូលទៅក្នុងត្រសាលជំនុំ ខណៈដែលបង្គោលពពកមកឈរនៅជិតមាត់ទ្វារ។ នៅទីនេះពួកបណ្តាជនបានចុះចូលទាំងស្រុង នៅក្រោម ការថែទាំរបស់លោកយ៉ូស្វេ។ ការងាររបស់លោកម៉ូសេ ជាមេដឹកនាំរបស់សាសន៍អ៊ីស្រាអែលត្រូវបានបញ្ចប់។ PPKh2 208.2

    ប៉ុន្តែ លោកនៅតែបំភ្លេចខ្លួនឯង ហើយចាប់អារម្មណ៍ទៅលើពួក បណ្តាជនរបស់គាត់ដដែល។ នៅចំពោះវត្តមាននៃពួកបណ្ដាជនដ៏ច្រើនកុះករ លោកម៉ូសេបានប្រកាសនូវពាក្យពេចន៍នៃការអបអរសាទរដ៏បរិសុទ្ធទាំងនេះ ដល់អ្នកបន្តវេនជំនាន់ក្រោយ នៅក្នុងព្រះនាមរបស់ព្រះថា “ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតត្រូវឱ្យឯងទៅជាមួយនឹងបណ្តាជនទាំងនេះ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកអយ្យកោថា នឹងឱ្យដល់គេ ហើយទ្រង់នឹងគង់នៅជាមួយអ្នក”។ បន្ទាប់មក លោកបែរទៅរកពួកចាស់ទុំនិងពួកអ្នកដឹកនាំរបស់ពួកបណ្តាជន រួចផ្តល់ពាក្យបង្គាប់ដ៏ឱឡារិកដល់ពួកគេ ឱ្យធ្វើតាមដោយស្មោះត្រង់នូវរាល់ការណែនាំទាំងឡាយមកពីព្រះ ដែលគាត់បានប្រាប់ដល់ពួកគេរាល់គ្នា។ PPKh2 209.1

    ខណៈដែលពួកបណ្តាជនបានសម្លឹងមើលទៅបុរសវ័យចំណាស់ម្នាក់ ដែលព្រះនឹងយកគាត់ចេញពីពួកគេនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ពួកគេបាននឹកឃើញពីគុណសម្បត្តិនៃចិត្តអាណិតអាសូរក្នុងនាមជាឪពុករបស់គាត់ ដំបូន្មានដ៏ឆ្លាតវាងវៃ និងកិច្ចការដែលមិនចេះនឿយហត់របស់គាត់។ ពួកគេក៏នឹកឃើញយ៉ាងជូរចត់ថាការប្រព្រឹត្តិអំពើបាបរបស់ពួកគេផ្ទាល់បានបង្កឱ្យលោកម៉ូសេ មានបាប ដែលនាំឱ្យគាត់ត្រូវស្លាប់។ PPKh2 209.2

    ព្រះមិនចង់ឱ្យជីវិតនិងអនាគតមេដឹកនាំរបស់ពួកគេជួបនឹងការលំបាក ដូចដែលពួកគេបានធ្វើទៅលើជីវិតរបស់លោកម៉ូសេឡើយ។ ព្រះមានបន្ទូលទៅកាន់រាស្រ្តរបស់ទ្រង់ដោយការប្រទានពរដល់ពួកគេ ហើយនៅពេលដែលពួកគេមិនពេញចិត្តនឹព្រះបន្ទូលទាំងនេះ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកគេ ដោយដកយកព្រះពរទាំងនោះចេញទៅវិញ។ PPKh2 209.3

    នៅថ្ងៃនោះ ការត្រាស់បង្គាប់របស់ព្រះ បានមកដល់លោកម៉ូសេថា “ចូរឡើង . . . ទៅដល់កំពូលភ្នំនេបូរ . . . ហើយមើលទៅឯស្រុកកាណាន ដែលអញឱ្យទុកជាកេរអាករ ដល់ពួកកូនចៅអ៊ីស្រាអែលចុះ”។ ឥឡូវនេះ លោកម៉ូសេ ត្រូវតែធ្វើដំណើរថ្មីមួយដែលពោរពេញដោយអាថ៌កំបាំង។ គាត់ត្រូវតែចេញទៅលាលែងពីតំណែងនៃជីវិតរបស់គាត់ ហើយចូលនិវត្តន៍ទៅក្នុងព្រះហស្តនៃព្រះអាទិកររបស់គាត់។ គាត់បានដឹងថាគាត់ត្រូវស្លាប់តែម្នាក់ឯង គ្មានមិត្ដភក្ដិនៅលើផែនដីនេះ គ្មានអ្នកណាម្នាក់ដែលត្រូវបានអនុញ្ញាតឱ្យនៅបម្រើគាត់ នៅក្នុងម៉ោងចុងក្រោយបង្អស់របស់គាត់នេះឡើយ។ មានអាថ៌កំបាំងនិងភាពដ៏គួរឱ្យភ័យខ្លាច នៅពេលដែលចិត្តរបស់គាត់នឹងឃើញពីទស្សនីយភាពទាំងឡាយដែលបានកន្លងផុតទៅ។ ការកាត់ទោសជាទម្ងន់បានបំបែកគាត់ចេញពីហ្វូងមនុស្ស ដែលគាត់បានរួមរស់ជាមួយអស់ពេលយ៉ាងយូរ។ ប៉ុន្តែ ដោយសេចក្តីជំនឿឥតសង្ស័យ គាត់បានប្រគល់ខ្លួនគាត់ និងពួកបណ្តាជនរបស់គាត់ ទៅលើសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារបស់ព្រះ។ PPKh2 210.1

    Larger font
    Smaller font
    Copy
    Print
    Contents