Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១១ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ កាឡាទី ៥:១៣PPKh2 267.4

    របៀបជៀសវាងពីជម្លោះឥតបានការ

    ជាញឹកញាប់ ការលំបាកផ្សេងៗកើតឡើងពីការយល់ច្រឡំតូចមួយ ហើយ ដោយគ្មានការឱនលំទោននិងការទប់ស្កាត់ លទ្ធផលអាចបណ្តាលឱ្យមានរឿងធំកើតឡើង។ អំបូរទាំងដប់បានសម្រេចចិត្តធ្វើសកម្មភាពឱ្យបានឆាប់និងដោយស្មោះត្រង់! ប៉ុន្តែ ជំនួសឱ្យការសួររកហេតុផលនៃករណីនេះដោយសុភាព ពួកគេបានជួបជុំបងប្អូនរបស់ពួកគេដោយការស្ដីបន្ទោសនិងថ្កោលទោសទៅវិញ។ ប្រសិនបើមនុស្សនៃអំបូរកាឌនិងអំបូររូបេនបានឆ្លើយតបដោយ ស្មារតីដូចគ្នានេះ នោះសង្រ្គាមនឹងកើតឡើងជាមិនខាន។ ការដោះស្រាយជាមួយអំពើបាបដោយតឹងរ៉ឹងគឺជាការសំខាន់ ហើយការចៀសវាងពីការវិនិច្ឆ័យ ទោសមនុស្សយ៉ាងឃោរឃៅ និងដោយការសង្ស័យគ្មានមូលដ្ឋានក៏សំខាន់ដូចគ្នាដែរ។ PPKh2 268.1

    គ្មាននរណាម្នាក់បានកែខ្លួនពីការប្រព្រឹត្តិខុសដោយការស្តីបន្ទោសនោះ ឡើយ ប៉ុន្តែ ការនេះបានធ្វើឱ្យមនុស្សជាច្រើនកាន់តែឃ្លាតឆ្ងាយចេញពីផ្លូវត្រឹម ត្រូវ ហើយមានចិត្តកាន់តែរឹងទាស់នឹងការផ្តន្ទាទោសនោះទៅវិញ។ ការដោះស្រាយដោយសុភាពនិងដឹងខ្នាតអាចជួយសង្គ្រោះដល់ការខុសឆ្គងបាន ។PPKh2 268.2

    ខណៈដែលគេស្វះស្វែងលើកកម្ពស់មូលហេតុនៃសាសនាពិត គេបាន ថ្កោលទោសខុសនិងស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរទៅលើអំបូររូបេន ប៉ុន្តែ ពួកគេបានស្ដាប់ដោយគោរពនិងអត់ធ្មត់ នូវការចោទប្រកាន់នេះ មុននឹងប៉ុនប៉ងធ្វើការការពារខ្លួន ហើយបន្ទាប់មក បានពន្យល់យ៉ាងច្បាស់លាស់ពីគោលបំណង និងបង្ហាញពីភាពគ្មានទោសរបស់ខ្លួន។ PPKh2 268.3

    ទោះបីនៅក្រោមការចោទប្រកាន់ខុសក៏ដោយ ក៏អ្នកដែលមិនមានកំហុសដ៏គួរនៅស្ងៀមនិងពិចារណាដែរ។ ព្រះជ្រាបនូវសេចក្ដីពិតអំពីអ្វីៗគ្រប់យ៉ាងដែលមនុស្សយល់និងបកស្រាយខុស ហើយយើងដាក់ករណីរបស់យើងនៅក្នុងព្រះហស្តរបស់ទ្រង់ដោយស្ងប់ចិត្ត។ ទ្រង់នឹងការពារបុព្វហេតុនៃអ្នកដែលបានទុកចិត្តទៅលើទ្រង់។ នៅមុនពេលគេឆ្កាងទ្រង់ ព្រះគ្រិស្តបានអធិស្ឋានដល់ពួកសិស្សរបស់ ទ្រង់ឱ្យនៅជាប់ជាមួយនឹងទ្រង់ ដូចជាទ្រង់នៅជាប់ជាមួយនឹងព្រះវរបិតាដែរ ដើម្បីឱ្យពួកគេជឿថាព្រះជាម្ចាស់បានចាត់ឱ្យទ្រង់មកមែន។ ការអធិស្ឋានដ៏រំជួលចិត្តនេះបានបន្តមកគ្រប់សម័យកាល រហូតមកដល់សព្វថ្ងៃនេះ។ ខណៈ ដែលយើងមិនគោរពគោលការណ៍នៃសេចក្តីពិតណាមួយ យើងត្រូវតែមាន ទិសដៅឈានឱ្យដល់ស្ថានភាពនៃការរួបរួមនេះ។ ព្រះយេស៊ូមានបន្ទូលថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក” (យ៉ូហាន ១៣:៣៥)៕PPKh2 268.4

    *****

    Larger font
    Smaller font
    Copy
    Print
    Contents