Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ PPKh2 203.3

    អេសាយ ៤០: ៣១

    “កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាពួកអយ្យកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំហើយល្អ ដែលឯងមិនបានសង់ ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលឯងមិនបានប្រមូលទុក និងស្រះជីកស្រាប់ PPKh2 203.4

    ដែលឯងមិនបានជីក ហើយទាំងចម្ការទំពាំងបាយជូរ និងដើមអូលីវ ដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបម្រើ នៅស្រុកអេស៊ីព្ទមក ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ទ្រង់ ព្រមទាំងស្បថដោយនូវព្រះនាមទ្រង់ មិនត្រូវឱ្យឯងរាល់គ្នាទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់គង់នៅកណ្តាលពួកឯង ទ្រង់ជាព្រះប្រចណ្ឌ”។ រួចលោកម៉ូសេនិយាយថា ប្រសិនបើពួកគេនឹងធ្វើការអាក្រក់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ “ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនេះជាមិនខាន។ PPKh2 204.1

    លោកម៉ូសេបានបញ្ចប់ការសរសេរបញ្ញត្តិច្បាប់និងការជំនុំជម្រះទាំងអស់ដែលព្រះបានប្រទានឱ្យគាត់ ពាក់ព័ន្ធនឹងប្រព័ន្ធថ្វាយតង្វាយយញ្ញបូជា។ សៀវភៅកំណត់ត្រាដែលមានសេចក្តីទាំងនេះត្រូវបានដាក់ទុកនៅក្នុងហិបនៃសេចក្តីសញ្ញា។ PPKh2 204.2

    ព្រះពរដែលមានលក្ខខណ្ឌ

    អ្នកដឹកនាំដ៏ឧត្តមនេះនៅតែព្រួយបារម្ភ ក្រែងពួកបណ្តាជននឹងវង្វេង ចេញពីព្រះ។ គាត់បានប្រកាសនៅចំពោះមុខគេយ៉ាងច្បាស់និងដ៏គួរឱ្យរំភើបអំពីព្រះពរដែលនឹងក្លាយជារបស់ពួកគេ អាស្រ័យទៅលើលក្ខខណ្ឌនៃការគោរពប្រតិបត្តិរបស់ពួកគេ ហើយនិងបណ្តាសាក៏នឹងកើតមានឡើងតាមការបំពានទៅនឹងក្រឹត្យវិន័យព្រះ របស់ពួកគេដែរៈPPKh2 204.3

    ” បើសិនជាខំប្រឹងស្តាប់ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ឱ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តិទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ” “ឯងនឹងមានពរនៅក្នុងក្រុង ហើយនឹងមានពរនៅស្រែចម្ការដែរ ផលដែលកើតពីពោះឯងមក ព្រមទាំងផលកើតពីដីឯង និងផលកើតពីសត្វឯង . . . នោះនឹងមានពរគ្រប់ទាំងអស់ ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងមានពរដែរ ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនិងមានពរក្នុងកាលដែលចេញទៅផង”។.PPKh2 204.4

    ” ប៉ុន្តែ បើឯងមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្តី បណ្តាសាទាំងនេះនឹងផ្សាយមកលើឯង” “ឯងនឹងត្រឡប់ទៅជាទីអស្ចារ្យ និងជាទីប្រៀបធៀប ហើយជាទីដំនៀល នៅកណ្តាលគ្រប់អស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំឯងទៅនៅនោះ” “ព្រះយេហូវ៉ាទ្រង់នឹងកម្ចាត់កម្ចាយឯង ឱ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង” ” នៅក្នុងសាសន៍ទាំងនោះ ឯងនឹងរកសេចក្តីស្រណុកមិនបាន ហើយបាតជើងឯងមិនចេះបានសម្រាកឡើយ គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងធ្វើឱ្យចិត្តឯងញ័ររន្ធត់ ឱ្យភ្នែកឯងស្រវាំងទៅ ហើយឱ្យមានគំនិតព្រួយលំបាកដែរ ទោះទាំងជីវិតឯង ក៏នឹងគ្មានទីកំណត់ដល់ឯងផង ឯងនឹងចេះតែភ័យខ្លាចទាំងយប់ទាំងថ្ងៃ ឥតមានសង្ឃឹមនឹងរស់នៅឡើយ នៅពេលព្រឹកឯងនឹងថា ឱ!កាលណាបានល្ងាចទៅហ្ន៎ ហើយដល់ពេលល្ងាច នោះនឹងថា ឱកាលណាបានព្រឹកឡើងទៅហ្ន៎”។PPKh2 205.1

    Larger font
    Smaller font
    Copy
    Print
    Contents