Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២៤ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេហូវ៉ាទ្រង់មាន ព្រះបន្ទូលនឹងយ៉ូស្វេថា នៅថ្ងៃនេះ អញនឹងចាប់តាំងលើកដំកើងឯង នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា អញនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ។ យ៉ូស្វេ ៣:៧PPKh2 225.2

    ខណៈដែលពួកសង្ឃដែលសែងហិប កំពុងស្ថិតនៅកណ្តាលទន្លេយ័រដាន់ នៅឡើយ បុរសដប់ពីរនាក់ ម្នាក់ពីអំបូរមួយ បានយកដុំថ្មមួយដុំម្នាក់ ពីកន្លែង ដែលពួកសង្ឃបានឈរនៅបាតទន្លេ ហើយកាន់យកទៅមាត់ច្រាំងខាងលិច។ គេបានគរដុំថ្មទាំងនេះទុកជាទីរំឭកដល់កន្លែងបោះជំរំជាលើកដំបូង នៅឯនាយទន្លេ ដែលលោកយ៉ូស្វេមានប្រសាសន៍ថា “ដើម្បីឲ្យមនុស្សទាំងអស់នៅលើផែនដីនេះដឹងពីព្រះហស្តរបស់ព្រះដ៏អស្ចារ្យ ដើម្បីឱ្យអ្នកកោតខ្លាចព្រះយេហូវ៉ា ជាព្រះរបស់អ្នកជារៀងរហូត”។PPKh2 226.1

    ការអស្ចារ្យនេះបានបញ្ជាក់ប្រាប់ដល់សាសន៍អ៊ីស្រាអែលអំពីព្រះវត្ត- មាននិងការការពាររបស់ព្រះ ដោយបង្ហាញថាទ្រង់នឹងធ្វើការជំនួសពួកគេ តាមរយៈលោកយ៉ូស្វេ ដូចជាទ្រង់បានធ្វើតាមរយៈលោកម៉ូសេដែរ។ ព្រះជាម្ចាស់បានប្រកាសប្រាប់ដល់លោកយ៉ូស្វេមុនពេលឆ្លងទន្លេមកថា “នៅថ្ងៃនេះ អញនឹងចាប់តាំងលើកតម្កើងឯង នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឱ្យគេដឹងថា អញនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ”។ PPKh2 226.2

    នៅពេលដែលដំណឹងថាព្រះបានទប់ទឹកទន្លេយ័រដាន់ ឱ្យកូនចៅ អ៊ីស្រាអែលដើរឆ្លងបានឮដល់ស្ដេចស្រុកអាម៉ូរីនិងស្រុកកាណាន ចិត្តរបស់ពួកគេពេញដោយការភ័យខ្លាច។ ចំពោះជនជាតិកាណាន ជនជាតិអ៊ីស្រាអែល និងលោកយ៉ូស្វេផ្ទាល់ បានឃើញភស្តុតាងយ៉ាងច្បាស់ថាព្រះដ៏មានព្រះជន្មរស់ ដែលជាស្ដេចនៃឋានសួគ៌និងផែនដី ទ្រង់គង់នៅជាមួយនឹងរាស្រ្តរបស់ព្រះអង្គ។ ទ្រង់នឹងមិនទុកឱ្យពួកគេត្រូវបរាជ័យ ឬបោះបង់ចោលពួកគេឡើយ។ PPKh2 226.3

    ពួកបណ្តាជនហេព្រើរបានដំឡើងត្រសាល ជាលើកដំបូងរបស់ខ្លួននៅក្នុងទឹកដីកាណាន ដែលនៅមិនឆ្ងាយប៉ុន្មានពីទន្លេយ័រដាន់ឡើយ។ ការផ្អាកប្រារព្ធពិធីបុណ្យរំលង និងពិធីកាត់ស្បែកគឺជាភស្ដុតាងនៃការមិនសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រោះតែបំណងប្រាថ្នារបស់ពួកគេ ចង់វិល ត្រឡប់ទៅកាន់ទឹកដីនៃទាសភាពវិញ និងការបំពានទៅនឹងសេចក្តីសញ្ញារបស់ពួកគេ។ ទោះជាយ៉ាងនេះក៏ដោយ ឥឡូវនេះ រយៈពេលជាច្រើនឆ្នាំនៃការបដិសេធត្រូវបានបញ្ចប់។ សញ្ញានៃសេចក្តីសញ្ញាត្រូវបានគេស្ដារឡើងវិញ។ គេបានប្រារព្ធពិធីកាត់ស្បែកឱ្យដល់អ្នកដែលបានកើតនៅទីរហោស្ថាន។ ហើយព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកយ៉ូស្វេថា “នៅថ្ងៃនេះ អញបានប្រមៀលសេចក្តីដំនៀលរបស់ស្រុកអេស៊ីព្ទពីឯងចេញ”។PPKh2 226.4

    ប្រទេសដែលមិនជឿព្រះទាំងឡាយ បានចំអកមើលងាយដល់ព្រះជាម្ចាស់និងរាស្ត្ររបស់ទ្រង់ ដោយសារតែជនជាតិហេព្រើរបានបរាជ័យក្នុងការដណ្ដើមយកទឹកដីកាណានភ្លាមៗ បន្ទាប់ពីចាកចេញីប្រទេសអេស៊ីព្ទមក។ ខ្មាំងសត្រូវរបស់ពួកគេបានទទួលជ័យជម្នះ ដោយសារតែសាសន៍អ៊ីស្រាអែល បានដើរវង្វេងវង្វាន់ នៅក្នុងទីរហោស្ថានយូរពេក ហើយពួកគេបានប្រកាសដោយការចំអកមើលងាយថា ព្រះនៃសាសន៍ហេព្រើរមិនអាចនាំពួកគេចូលទៅក្នុងស្រុកដែលទ្រង់បានសន្យាទេ។ ឥឡូវនេះព្រះជាម្ចាស់បានបង្ហាញយ៉ាងច្បាស់ពីអំណាចនិងការសព្វព្រះហឫទ័យរបស់ទ្រង់ ដោយបើកទន្លេយ័រដាន់ឱ្យទៅជាផ្លូវនៅចំពោះមុខរាស្រ្តរបស់ទ្រង់ ហើយសត្រូវរបស់ពួកគេក៏មិនអាចចំអកមើលងាយពួកគេតទៅទៀត។ PPKh2 227.1

    ពួកគេបានប្រារព្ធពិធីបុណ្យរំលង “លែងមាននំម៉ាណាហើយ ពួកកូនចៅអ៊ីស្រាអែលមិនដែលមាននំម៉ាណាទៀតឡើយ គឺក្នុងឆ្នាំនោះឯង គេបានបរិភោគផលរបស់ស្រុកកាណានវិញ”។ ការធ្វើដំណើរត្រាច់ចរគ្មានទីដៅជាច្រើនឆ្នាំនៅវាលរហោស្ថានត្រូវបានបញ្ចប់។ នៅទីចុងបំផុត ជើងរបស់រាស្រ្តអ៊ីស្រាអែលបានជាន់ទឹកដីសន្យា៕PPKh2 227.2

    *****