Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គេបាន ល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា ។ ទំនុកតម្កើង៧៨ : ១៨PPKh2 103.3

    ព្រះបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ដើម្បីឱ្យទ្រង់អាចស្ថាបនាពួកគេ ជារាស្រ្តដែលបរិសុទ្ធ សុចរិត និងសប្បាយរីករាយនៅក្នុងទឹកដីកាណាន។ ប្រសិនបើពួកគេយល់ព្រមបោះបង់ចំណង់បរិភោគអាហារ ពួកគេនឹងមិនបានជួបប្រទះនឹងភាពកម្សោយ និងជំងឺណាមួយនៅក្នុងចំណោមពួកគេឡើយ។ កូនចៅរបស់គេនឹងទទួលបានកម្លាំងខាងប្រាជ្ញានិងរាងកាយ មានការយល់ឃើញអំពីសេចក្ដីពិតនិងកាតព្វកិច្ចបានច្បាស់ លាស់ ចេះវែកញែកនិងវិនិច្ឆ័យបានល្អ។ PPKh2 103.4

    ពួកអ្នកសរសេរគម្ពីរទំនុកតម្កើងបាននិយាយថា “គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា អើគេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា តើព្រះទ្រង់អាចនឹងចាត់ចែងឱ្យមានអាហារបរិភោគ នៅទីរហោស្ថាននេះបានឬ? . . . តើទ្រង់នឹងផ្គត់ផ្គង់ឱ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮ ហើយមានសេចក្តីក្រោធ រួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុប” (ទំនុកតម្កើង ៧៨:១៨-២១)។ ពួកគេបានឃើញព្រះបារមី ព្រះចេស្តា និងសេចក្ដីមេត្ដាករុណានៃព្រះហើយការមិនជឿនិងការមិនសប្បាយចិត្តរបស់ពួកគេបាននាំឱ្យពួកគេមានទោសយ៉ាងធ្ងន់ ធ្ងរ។ ពួកគេបានសន្យាថានឹងស្ដាប់បង្គាប់តាមអំណាចគ្រប់គ្រងរបស់ទ្រង់។ ឥឡូវនេះការត្អូញត្អែររបស់ពួកគេគឺជាការប្រឆាំងទៅនឹងសេចក្តីសន្យានោះ ហើយដោយហេតុនោះ គេត្រូវតែទទួលទណ្ឌកម្មយ៉ាងឆាប់រហ័ស ដើម្បីរក្សាសាសន៍អ៊ីស្រាអែល ពីភាពអនាធិបតេយ្យនិងសេចក្តីវិនាស។ “ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុត នៃទីដំឡើងត្រសាលទៅ”។ ព្រះបានសម្លាប់អ្នកមានទោសធ្ងន់បំផុតដោយរន្ទះបាញ់ចេញ ពីពពក។ PPKh2 104.1

    ការទាមទាររបស់ពួកគេបានក្លាយជាអំពើបះបោរ

    ពួកបណ្តាជនបានសុំឱ្យលោកម៉ូសេទូលអង្វរដល់ព្រះ ជំនួសពួកគេទាំង ញ័ររន្ធត់។ លោកក៏បានធ្វើតាម ហើយភ្លើងនេះក៏បានរលត់។ ប៉ុន្តែ ជំនួសឱ្យការនាំពួកគេឱ្យបន្ទាបខ្លួននិងកែប្រែចិត្ត ការជំនុំជម្រះដ៏រន្ធត់នេះហាក់ដូចជាបានត្រឹមតែធ្វើឱ្យការត្អូញត្អែររបស់គេរឹតតែកើនឡើងទៅវិញ។ ពួកបណ្តាជនបានប្រមូលគ្នានៅមាត់ទ្វារត្រសាលរបស់ពួកគេ ដោយយំស្រែកនិងទួញថ្ងូរនៅគ្រប់ទិសទី។ ” រីឯពួកសាសន៍ដទៃ ដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែល គេក៏នឹកចង់បានម្ហូបជាខ្លាំងពន់ពេក ហើយពួកកូនចៅអ៊ីស្រាអែលក៏យំម្តងទៀតតាមគេដែរ ដោយពាក្យថា ‘តើអ្នកណានឹងឱ្យសាច់មកយើងបរិភោគ យើងនឹងរំឭកពីត្រី ដែលយើងបរិភោគនៅស្រុកអេស៊ីព្ទជាឥតថ្លៃ ហើយពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសម្ល និងខ្ទឹមសផង តែឥឡូវនេះ យើងរីងស្លាប់ហើយ ដ្បិតគ្មានអ្វីសោះ មានតែនំម៉ាណា ដែលនៅចំពោះភ្នែកយើងនេះប៉ុណ្ណោះ! “តែទោះបីជាមានការពិបាកបែបនេះក៏ដោយ ក៏មិនមានអំបូរណាមួយទន់ខ្សោយដែរ។ PPKh2 104.2

    លោកម៉ូសេបានបាក់ទឹកចិត្ត។ នៅក្នុងសេចក្តីស្រឡាញ់របស់លោក ចំពោះពួកគេ លោកម៉ូសេបានអធិស្ឋានសុំឱ្យព្រះលុបឈ្មោះរបស់គាត់ចេញពីបញ្ជីជីវិត ជាជាងទុកឱ្យពួកគេត្រូវវិនាស ហើយនេះគឺជាការឆ្លើយតបរបស់ពួកគេ។ ពួកគេបានស្តីបន្ទោសដល់គាត់ដោយសារការពិបាកទាំងអស់របស់ពួកគេ សូម្បីតែទុក្ខលំបាករបស់ពួកគេនៅក្នុងក្តីស្រមៃក៏ដោយ។ នៅក្នុងការអស់សង្ឃឹមរបស់គាត់ សាតាំងបានល្បួងគាត់រហូតដល់ឱ្យលែងទុកចិត្ដព្រះជាម្ចាស់។ សេចក្តីអធិស្ឋានរបស់លោកសឹងតែពោរពេញទៅដោយការត្អូញត្អែរ “ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបម្រើទ្រង់ដូច្នេះ . . . គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី បានជាទ្រង់មានព្រះបន្ទូល ចូរបីគេ ដូចជាមេដោះបីកូនដែលនៅបៅ នាំទៅឯស្រុកដែលទ្រង់បានស្បថថានឹងឱ្យដល់ពួកអយ្យកោគេដូច្នេះ តើទូលបង្គំនឹងបានសាច់ពីណាមកឱ្យមនុស្សទាំងនេះបរិភោគបានផង ដ្បិតគេយំតាមទូលបង្គំថា “ចូរឱ្យសាច់មកយើងបរិភោគផង” រូបទូលបង្គំតែម្នាក់ឯងនឹងបីទ្រមនុស្សទាំងនេះមិនបានទេ ដ្បិតគេជាបន្ទុកធ្ងន់ហួសកម្លាំងទូលបង្គំហើយ” ។PPKh2 105.1

    Larger font
    Smaller font
    Copy
    Print
    Contents