Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២៧ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅកណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនឹងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ។ ចោទិយកថា ២៣ : ១៤PPKh2 99.1

    រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែលមានរចនាសម្ព័ន្ធយ៉ាងហ្មត់ចត់ ពេញលេញអស្ចារ្យ និងសាមញ្ញបំផុត។ ព្រះគង់នៅកណ្តាលរដ្ឋាភិបាលនេះ ជាអ្នកគ្រប់គ្រងលើនគរអ៊ីស្រាអែល។ លោកម៉ូសេបានឈរជាមេដឹកនាំដើម្បីគ្រប់គ្រងក្រឹត្យវិន័យ ក្នុងព្រះនាមរបស់ព្រះអង្គ។ ក្រោយមកទៀត ក្រុមប្រឹក្សានៃពួកចាស់ទុំចិតសិបនាក់ត្រូវបានគេជ្រើសរើស សម្រាប់ជួយដល់លោកម៉ូសេ នៅក្នុងកិច្ចការទូទៅរបស់ប្រទេសជាតិ។ បន្ទាប់មកទៀតមានពួកសង្ឃ ដែលបានទទួលការណែនាំពីព្រះជាម្ចាស់នៅក្នុងរោងឧបោសថ។ មេលើពូជអំបូរនីមួយៗគ្រប់គ្រងលើអំបូររៀងខ្លួន។ នៅពីក្រោមពួកមេដឹកនាំទាំងនេះមាន “មេលើ១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់” (ចោទិយកថា១:១៥) ។PPKh2 99.2

    ទីដំឡើងត្រសាល (ជំរំ) របស់សាសន៍ហេព្រើរត្រូវបានបែងចែកជាបីចំណែកធំៗ។ នៅចំកណ្តាលគឺរោងឧបោសថ ជាដំណាក់នៃស្តេចដែលពួកគេមើលមិនឃើញ គង់នៅ។ នៅជុំវិញរោងឧបោសថនេះគឺជាទីតាំងរបស់ពួកសង្ឃនិងពួកលេវី។ តពីនេះទៅទៀតគឺជាត្រសាល (តង់) របស់អំបូរផ្សេងៗ។PPKh2 99.3

    អំបូរនីមួយៗត្រូវបានចាត់ជាក្រុមៗ។ ហើយក្រុមនីមួយៗនោះត្រូវដំឡើងត្រសាលនៅក្បែរទង់របស់ខ្លួន តាមការត្រាស់បង្គាប់របស់ព្រះ (ជនគណនា ២:២, ១៧)។ ចំណែកហ្វូងមនុស្សដ៏សន្ធឹកដែលមកជាមួយសាសន៍អ៊ីស្រាអែល ពីប្រទេសអេស៊ីព្ទត្រូវនៅជាយត្រសាល ហើយកូនៗរបស់ពួកគេត្រូវបានដកចេញពីសហគមន៍អ៊ីស្រាអែល រហូតដល់ជំនាន់ទីបី ចោទិយកថា២៣:៧, ៨) ។PPKh2 100.1

    បញ្ជាដ៏តឹងរ៉ឹងនិងច្បាប់សុខភាពយ៉ាងហ្មត់ចត់ត្រូវបានគេអនុវត្តជាច្បាប់ដ៏សំខាន់ ដើម្បីថែរក្សាសុខភាពដល់ក្រុមមនុស្សដ៏ធំនេះ។ ហើយការរក្សារបៀបរៀបរយនិងភាពបរិសុទ្ធឱ្យបានគ្រប់លក្ខណ៍ក៏ជាការចាំបាច់មួយដែរ។ ព្រះបានប្រកាសថា “ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅ កណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនិងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះ ទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឱ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ” (ចោទិយកថា ២៣:១៤) ។ PPKh2 100.2

    នៅរាល់ការធ្វើដំណើរទាំងអស់របស់សាសន៍អ៊ីស្រាអែល “ហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ក៏ទៅមុខគេ . . . ដើម្បីនឹងរកទីកន្លែងឱ្យគេឈប់សម្រាក”។ ពួកសង្ឃដែលប្រដាប់ដោយត្រែប្រាក់ក៏បានបោះទីតាំងនៅក្បែរនោះដែរ ពួកសង្ឃទាំងនេះទទួលការណែនាំពីលោកម៉ូសេ ដើម្បីទាក់ទង ជាមួយនឹងពួកបណ្តាជនទាំងនេះដោយសំឡេងត្រែ គឺជាការទទួលខុសត្រូវរបស់អ្នកដឹកនាំកងនីមួយៗ ក្នុងការផ្តល់ការណែនាំជាក់លាក់អំពីចលនាទាំងអស់ដែលពួកគេត្រូវធ្វើ តាមការបញ្ជាក់របស់សំឡេងត្រែ។ PPKh2 100.3

    ព្រះជាម្ចាស់គឺជាព្រះនៃរបៀបរៀបរយ។ អ្វីៗគ្រប់យ៉ាងដែលបានភ្ជាប់ជាមួយនឹងឋានសួគ៌ត្រូវតែមានរបៀបរៀបរយឥតខ្ចោះ! វិន័យត្រឹមត្រូវបញ្ជាក់ពីចលនានៃពួកទេវតា។ ជោគជ័យអាចកើតឡើងទៅបានអាស្រ័យដោយសកម្មភាពដែលមានរបៀបរៀបរយ និងស៊ីសង្វាក់គ្នាប៉ុណ្ណោះ។ សព្វថ្ងៃនេះព្រះក៏តម្រូវឱ្យមានរបៀបរៀបរយនេះ ដូចជានៅជំនាន់សាសន៍អ៊ី- ស្រាអែលដូច្នោះដែរ។ PPKh2 101.1