Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតព្រះគ្រិស្តទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ត្រនៃព្រះ ដំណាងយើងរាល់គ្នា។ ហេព្រើរ ៩ : ២៤PPKh2 74.2

    កិច្ចការនេះបានប្រព្រឹត្តទៅពីមួយថ្ងៃទៅមួយថ្ងៃពេញមួយឆ្នាំ។ ដោយ អំពើបាបរបស់ជនជាតិអ៊ីស្រាអែលត្រូវបានផ្ទេរទៅកាន់រោងឧបោសថ ទីបរិសុទ្ធ ក៏ប្រែក្លាយទៅជាស្មោកគ្រោកហើយសង្ឃត្រូវធ្វើការងារពិសេសចាំបាច់មួយ ដើម្បីយកបាបនោះចេញ។ ព្រះបានត្រាស់បង្គាប់ថា ត្រូវធ្វើពិធីធួននឹងបាបសម្រាប់បន្ទប់បរិសុទ្ធនីមួយៗនេះ ក៏ដូចជាអាសនាដែរ ដើម្បី “ញែកចេញជាស្អាតឱ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្តីស្មោកគ្រោករបស់ពួកកូនចៅ អ៊ីស្រាអែល” (លេវីវិន័យ ១៦:១៩) ។PPKh2 74.3

    រៀងរាល់មួយឆ្នាំម្តង នៅថ្ងៃធួននឹងបាបដ៏ធំ សម្តេចសង្ឃត្រូវចូលទៅក្នុងទីបរិសុទ្ធបំផុតដើម្បីសម្អាតរោងឧបោសថ។ លោកត្រូវនាំពពែឈ្មោលពីរ ទៅកាន់មាត់ទ្វារទីដំឡើងត្រសាល ហើយចាប់ឆ្នោតសម្រាប់ពពែទាំងពីរនេះ “ឆ្នោតមួយសម្រាប់ព្រះយេហូវ៉ា និងឆ្នោតមួយទៀត សម្រាប់អាសាអែល(ពពែបំបរបង់”។ ពពែដែលធ្លាក់ទៅលើពពែទីមួយត្រូវសម្លាប់ធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស។ សង្ឃត្រូវយកឈាមពពែនេះទៅប្រោះនៅខាងក្នុងវាំងនន នៅពីលើទីសន្តោសប្រោស។ “នឹងបានធ្វើឱ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្តីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងសេចក្តីរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវឱ្យធ្វើដូច្នោះឱ្យបានធួននឹងត្រសាលជំនុំ “។ PPKh2 74.4

    “អើរ៉ុនត្រូវដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្តីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ”។ រហូតទាល់តែពពែនោះត្រូវបានគេនាំយកទៅឆ្ងាយ ទើបពួកបណ្តាជនចាត់ទុកខ្លួនឯងថាបានរួចផុតពីបន្ទុកនៃអំពើបាបរបស់ខ្លួន។ ជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវតែបន្ទាបចិត្តរបស់ខ្លួន ខណៈដែលពិធីធួននឹងបាបនេះកំពុងបន្តប្រារព្ធ។ ពួកគេទាំងអស់ត្រូវទុកការងាររបស់គេមួយឡែក ហើយក្រុមជំនុំអ៊ីស្រាអែលទាំងមូលត្រូវចំណាយពេលមួយថ្ងៃ នៅក្នុងការបន្ទាបខ្លួនយ៉ាងឱឡារិកនៅចំពោះព្រះ ដោយការអធិស្ឋាន ការតមអត់ និងការសញ្ជឹងគិតពិចារណាពីកំហុសរបស់ខ្លួនឯង។ PPKh2 75.1

    សេចក្ដីពិតដែលបានបង្រៀនដោយថ្ងៃធួននឹងបាប

    ពិធីប្រចាំឆ្នាំនេះបានបង្រៀនសេចក្ដីពិតដ៏សំខាន់ ស្ដីអំពីតង្វាយធួននឹងបាប។ នៅក្នុងតង្វាយលោះបាបដែលបានប្រារព្ធថ្វាយពេញមួយឆ្នាំនេះ ព្រះបានទទួលតង្វាយធួននឹងបាបជំនួសមនុស្សមានបាប ប៉ុន្តែ ឈាមនៃពពែរងគ្រោះមិនអាចធ្វើជាតង្វាយធួននឹងបាបពេញលេញសម្រាប់អំពើបាបទេ។ ឈាមនោះគ្រាន់តែផ្តល់ជាមធ្យោបាយនៃការផ្ទេរអំពើបាប ចូលទៅកាន់រោងឧបោសថប៉ុណ្ណោះ។ តាមរយៈការថ្វាយឈាមនេះ មនុស្សមានបាបបានលន់តួកំហុសនៃការរំលងរបស់ខ្លួននិងបង្ហាញជំនឿទៅលើព្រះដែលដោះបាប មនុស្សលោក។ ប៉ុន្តែ អ្នកមានបាបនេះមិនទាន់បានរួចខ្លួនទាំងស្រុងពីការចោទប្រកាន់នៃក្រឹត្យវិន័យនៅឡើយទេ។ នៅថ្ងៃធួននឹងបាប សម្តេចសង្ឃត្រូវថ្វាយតង្វាយលោះបាបសម្រាប់ពួកបណ្តាជន ដោយចូលទៅក្នុងទីបរិសុទ្ធ បំផុត ជាមួយនឹងឈាម ហើយប្រោះឈាមនោះទៅលើទីសន្តោសប្រោស នៅពីលើបន្ទះថ្មនៃក្រឹត្យវិន័យ។ PPKh2 75.2

    នៅក្នុងវិធីនេះ ការទាមទាររបស់ក្រឹត្យវិន័យ ដែលតម្រូវឱ្យបង់ជីវិតរបស់បាបជននោះក៏លែងត្រូវការតទៅទៀត។ បន្ទាប់មក នៅក្នុងតួនាទីរបស់គាត់ជាអ្នកសម្របសម្រួល សង្ឃបានទទួលយកអំពើបាបមកដាក់លើខ្លួនឯង ហើយបានចាកចេញពីរោងឧបោសថ ដោយផ្ទុកពិរុទ្ធភាព (ទោស) របស់រាស្រ្តអ៊ីស្រាអែលលើខ្លួន។ គាត់បានដាក់ដៃរបស់គាត់លើក្បាលពពែបំបរបង់ ហើយលន់តួ “អស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ”។ នៅពេលដែលគេបានយកពពែនោះទៅបំបរបង់ អំពើបាបទាំងនេះត្រូវបានគេចាត់ទុកថាបានបំបែកចេញពីពួកបណ្តាជនជារៀងរហូត។ គេប្រារព្ធពិធីនេះជា “ជាគំរូ ហើយជាស្រមោលពីរបស់នៅឋានសួគ៌” (ហេព្រើរ ៨:៥) ។PPKh2 76.1

    Larger font
    Smaller font
    Copy
    Print
    Contents