Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១២ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារ សេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។ យ៉ូហាន១៣:៣៥PPKh2 270.1

    នៅពេលដែលសង្រ្គាមនិងការដណ្តើមកាន់កាប់ទឹកដីត្រូវបានបញ្ចប់ លោកយ៉ូស្វេបានដកខ្លួនទៅកាន់គេហដ្ឋានដ៏ស្ងប់ស្ងាត់ដែលនៅដាច់ឆ្ងាយពីគេរបស់លោក នៅធីមណាសេរ៉ា។ “លុះពេលក្រោយជាយូរមក កាល ព្រះយេហូវ៉ាទ្រង់បានប្រទានឱ្យពួកអ៊ីស្រាអែលមានសេចក្តីស្រាកស្រាន្តពីខ្មាំងសត្រូវ ទាំងអស់នៅជុំវិញ ឯយ៉ូស្វេលោកក៏ចាស់ មានវ័យចម្រើនច្រើនណាស់ហើយ នោះលោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នា ព្រមទាំងពួកចាស់ទុំ ពួកមេ និងពួកចៅក្រម ហើយពួកនាយករបស់គេ”។PPKh2 270.2

    នៅពេលដែលលោកយ៉ូស្វេបានដឹងថាគាត់កាន់តែចាស់ ហើយការងារ របស់គាត់នឹងចូលមកដល់ទីបញ្ចប់នៅពេលឆាប់ៗនេះ គាត់ព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតនៃប្រជាជនរបស់គាត់។ គាត់បានមានប្រសាសន៍ថា “ឯឯង រាល់គ្នាបានឃើញគ្រប់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះឯងរាល់គ្នាហើយ ដ្បិតគឺជាព្រះយេហូវ៉ាជាព្រះនៃឯង ដែលបានច្បាំងជំនួសឯង”។ ទោះបីជាពួកគេបានវាយយកទឹកដីកាណានបានហើយក៏ដោយ ក៏ពួកនេះនៅតែកាន់កាប់ទឹកដីដែលព្រះបានសន្យាថានឹងប្រទានដល់សាសន៍អ៊ីស្រាអែលនេះមួយចំនួនតូចដែរ ហើយលោកយ៉ូស្វេបានជំរុញឱ្យពួកបណ្តាជនកុំភ្លេចការត្រាស់បង្គាប់របស់ ព្រះជាម្ចាស់ ក្នុងការបណ្ដេញជនជាតិដែលថ្វាយបង្គំរូបព្រះទាំងនេះចេញឱ្យអស់រលីង។ PPKh2 270.3

    អំបូរទាំងឡាយបានចូលទៅផ្ទះរបស់ពួកគេ កងទ័ពបានបែកខ្ញែកគ្នា ហើយការធ្វើសង្គ្រាម សាជាថ្មី មើលទៅហាក់ដូចជាការលំបាកនិងដ៏គួរឱ្យសង្ស័យខ្លាំងណាស់។ ប៉ុន្តែ លោកយ៉ូស្វេបានប្រកាសថា “ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងច្រានគេពីមុខឯងចេញ ហើយនឹងបណ្តេញគេពីចំពោះភ្នែកឯងទៅ នោះឯងរាល់គ្នានឹងចាប់យកស្រុកគេ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯងបានសន្យាហើយ ដូច្នេះចូរសម្រេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេចុះ ដើម្បីកុំឱ្យឯងបែរចេញពីសេចក្តីទាំងនោះ ទៅខាងស្តាំឬខាងឆ្វេងឡើយ”។ PPKh2 271.1

    ព្រះជាម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់ដល់ពួកគេដោយស្មោះត្រង់។ គាត់បានមានប្រសាសន៍ថា “ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្តីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានព្រះបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ”។PPKh2 271.2

    ខណៈដែលព្រះជាម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់ នោះទ្រង់បានបំពេញការគំរាមកំហែងរបស់ទ្រង់ដែរ។ “ប៉ុន្តែ ដែលគ្រប់ទាំងសេចក្តីល្អបានសម្រេចដល់ឯងរាល់គ្នា ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯងបានសន្យាយ៉ាងណា នោះទ្រង់នឹងនាំអស់ទាំងសេចក្តីអាក្រក់ មកលើឯងរាល់គ្នាយ៉ាងនោះដែរ . . . គឺបើឯងរាល់គ្នារំលងសេចក្តីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានបង្គាប់មក ហើយទៅគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះដទៃ នោះសេចក្តីខ្ញាល់នៃព្រះយេហូវ៉ានឹងកាត់ឡើងទាស់នឹងឯង ហើយឯងរាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកល្អ ដែលទ្រង់បានប្រទានមកឯង”។ PPKh2 271.3

    Larger font
    Smaller font
    Copy
    Print
    Contents