Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ២) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។ និក្ខមនំ ២០:១៦PPKh2 24.2

    ច្បាប់ដំបូងបង្អស់នៃបញ្ញត្តិទាំងនេះ ទាក់ទងនឹងអ្នកបម្រើ។ គឺគេមិនត្រូវលក់ជនជាតិហេព្រើរឱ្យធ្វើជាទាសករអស់មួយជីវិតទេ។ ព្រះបានកំណត់អាណត្តិនៃការបម្រើរបស់គេត្រឹមតែប្រាំមួយឆ្នាំប៉ុណ្ណោះ ហើយឆ្នាំទីប្រាំពីរត្រូវដោះលែងគេឱ្យមានសេរីភាពឡើងវិញ។ ការយកអ្នកបម្រើដែលមិនមែនជាសាសន៍អ៊ីស្រាអែលមកធ្វើជាទាសករនោះត្រូវបានអនុញ្ញាតឱ្យប្រើលើសពីបញ្ញត្តិខាងលើនេះ ប៉ុន្តែ ត្រូវតែថែរក្សាអាយុជីវិតនិងរាងកាយរបស់គេឱ្យបានល្អ។ ការសម្លាប់អ្នកបម្រើនឹងត្រូវផ្តន្ទាទោស ហើយការបង្ករបួសស្នាម ដោយចៅហ្វាយនាយ សូម្បីបាក់ធ្មេញតែមួយ អ្នកនោះត្រូវរួចខ្លួនពីការនៅជាអ្នកបម្រើហើយ។PPKh2 24.3

    សាសន៍អ៊ីស្រាអែលត្រូវមានការប្រុងប្រយ័ត្ន កុំប្រព្រឹត្តសាហាវឃោរឃៅដូចជាពូកមេតម្រួតបានប្រព្រឹត្តមកលើពួកគេនៅប្រទេសអេស៊ីព្ទឡើយ។ អនុស្សាវរីយ៍ដ៏ជូរចត់ដែលពួកគេធ្លាប់បានឆ្លងកាត់ អាចធ្វើឱ្យពួកគេដាក់ខ្លួនគេជាអ្នកបម្រើ ហើយមានសេចក្តីសប្បុរសនិងអាណិតអាសូរ។ PPKh2 25.1

    គេត្រូវតែគោរពសិទ្ធិរបស់ស្ត្រីមេម៉ាយនិងក្មេងកំព្រាជាពិសេស។ ព្រះយេហូវ៉ាបានប្រកាសថា “បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសម្រែករបស់គេជាមិនខាន ហើយសេចក្តីក្រោធរបស់អញនឹងក្តៅឡើង អញនឹងសម្លាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ”។ ជនបរទេស ដែលចូលមករួមរស់ជាមួយនឹងសាសន៍អ៊ីស្រាអែលត្រូវបានការពារពីការប្រព្រឹត្តិខុសឆ្គង ឬការកៀបសង្កត់។ “ដ្បិតឯងរាល់គ្នាស្គាល់សណ្តានចិត្តរបស់អ្នកប្រទេសក្រៅហើយ ដោយធ្លាប់នៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ”។ PPKh2 25.2

    ការឱ្យអ្នកក្រខ្ចីប្រាក់ដោយយកការប្រាក់ត្រូវបានហាមឃាត់។ ការយកសម្លៀកបំពាក់ឬភួយរបស់អ្នកក្រីក្រជាទ្រព្យបញ្ចាំ ត្រូវប្រគល់ឱ្យត្រឡប់ទៅគេវិញ នៅពេលយប់ចូលមកដល់។ ហាមចៅក្រមកាត់ក្តីអយុត្តិធម៌ ដោយបង្ហាញភស្តុតាងក្លែងក្លាយ ព្រោះបានទទួលសំណូក។ ហាមនិយាយបង្កាច់បង្ខូច ហើយត្រូវប្រព្រឹត្តអំពើសប្បុរស ទោះបីចំពោះសត្រូវរបស់ខ្លួនផ្ទាល់ក៏ដោយ។ PPKh2 25.3

    ព្រះបានរំឭកដល់ពួកបណ្តាជន អំពីកាតព្វកិច្ចដ៏ពិសេស នៃថ្ងៃ សប្ប័ទ។ ព្រះអង្គបានចាត់តាំងបុណ្យប្រចាំឆ្នាំ ដែលមនុស្សប្រុសទាំងអស់ ទូទាំងនគរ ត្រូវតែមកជួបជុំគ្នានៅចំពោះព្រះអម្ចាស់ ទាំងនាំយកតង្វាយនៃការដឹងគុណ និងផលដំបូងមកថ្វាយទ្រង់ផង។ គោលបំណងនៃបទបញ្ញត្តិទាំងអស់នេះត្រូវបានថ្លែងថា ទាំងអស់ត្រូវបានផ្តល់ឱ្យសម្រាប់ជាការល្អដល់សាសន៍អ៊ីស្រាអែល។ ព្រះអម្ចាស់មានបន្ទូលថា “ឯងរាល់គ្នាត្រូវបានជាមនុស្សបរិសុទ្ធដល់អញ”។PPKh2 25.4

    លោកម៉ូសេបានកត់ត្រាក្រឹត្យវិន័យទាំងនេះ ហើយទុកដាក់យ៉ាងប្រុងប្រយ័ត្ន ទុកជាមូលដ្ឋានគ្រឹះនៃច្បាប់របស់ប្រទេសជាតិ ហើយជាមួយនឹងបញ្ញត្តិទាំងដប់ ទុកជាលក្ខខណ្ឌនៃការសម្រេចសេចក្ដីសន្យារបស់ព្រះដល់សាសន៍អ៊ីស្រាអែល។ PPKh2 26.1

    ឥឡូវនេះ ព្រះទ្រង់បានប្រទានព្រះរាជសារយ៉ាងដូច្នេះថា: “មើល អញចាត់ទេវតា១ឱ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបម្រុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឱ្យ ចូរប្រយ័ត្ន និងស្តាប់បង្គាប់តាមទ្រង់ កុំឱ្យបណ្តាលឱ្យទ្រង់ខ្ញាល់ឡើយ” ។ ព្រះគ្រិស្តដែលគង់នៅក្នុងបង្គោលពពកនិងបង្គោលភ្លើង គឺជាមេដឹកនាំរបស់ពួកគេ។ ខណៈដែលមាននិមិត្តសញ្ញាឬ “តំណាង” ចង្អុលទៅឯព្រះអង្គ សង្គ្រោះដែលនឹងត្រូវយាងមក ក៏មានព្រះអង្គសង្រ្គោះមួយអង្គនៅពេលបច្ចុប្បន្ននេះដែរ ជាព្រះដែលបានប្រទានក្រឹត្យវិន័យដប់ប្រការដល់លោកម៉ូសេ សម្រាប់មនុស្ស នឹងតាំងនៅចំពោះពួកគេទុកជាប្រភពតែមួយគត់នៃព្រះពរ។PPKh2 26.2

    របៀបដែលព្រះបានតាំង “សេចក្តីសញ្ញាចាស់”

    Larger font
    Smaller font
    Copy
    Print
    Contents